Association of Banks in Cambodia

 

Press Release – English and Khmer

PHNOM PENH, CAMBODIA The Association of Banks in Cambodia (ABC) took a first major step towards sustainable lending practices this week by committing to develop sustainable finance principles and ultimately work towards integrating environmental and social safeguards and lending standards into their business decisions.

Adhering to these principles can help banks lower investment risks while also preserving the environment and supporting local cultures and communities.

At the 19 September announcement ceremony, Mr. Charles Vann, Representative of ABC, signed a commitment statement to begin developing the sustainable finance principles, which will lead to banking policies that protect the environment, and promote social responsibility in making financial decisions.

“The intent is to develop and design environmental and social standards which are appropriate for Cambodia, designed by Cambodian banks with the assistance of international partners,” said Mr. Charles Vann, ABC Acting Chairman.

The Association was formed in 1994 and is recognized by the Royal Government as the official organization representing the country’s private banking sector.

ABC’s commitment to socially and environmentally sound lending principles comes at a critical time when both Cambodia’s economy and foreign direct investments into the country, particularly in large-scale infrastructure projects such as hydropower dams and special economic zones, is growing rapidly.

“Not only are sustainable lending practices vital to Cambodia’s economic growth and environmental health, but they just make good business sense,” said Christy Owen, Director of Mekong Partnership for the Environment, a regional project supporting the ABC’s efforts. “These practices benefit communities but they also benefit banks by reducing risks and opening up new markets.”

ABC’s commitment has also enabled them to join the International Finance Corporation’s Sustainable Banking Network, an international community of financial sector regulatory agencies and banking associations from emerging markets committed to advancing sustainable finance in line with international best practices.

“The Sustainable Banking Network (SBN) welcomes the launch of the Cambodian Sustainable Finance Initiative with the leadership of the Association of Banks in Cambodia. IFC and SBN will continue to support the Association in their commitment to responsible and sustainable financing practices in Cambodia through knowledge sharing and capacity building.” Said Ms. Rong Zhang, SBN’s Global Coordinator and IFC’s Senior Policy Officer in Sustainability.

ABC’s sustainable banking initiative is being supported by the U.S. Agency for International Development’s (USAID)-funded project Mekong Partnership for the Environment (MPE), with partners Pact, Mekong Strategic Partners, and the Wildlife Conservation Society. The project aims to strengthen the social and environmental risk management capacity of Cambodian and other banks in the region.

 

For more information:

  • Contact the Association of Banks in Cambodia: +855 23 218 610
  • Contact Mekong Partnership for the Environment: infompe@pactworld.org

Photo: H.E. Eang Sophalleth, Under-Secretary of State, Ministry of Environment (front row, left) and H.E.Chea Serey, Director General of National Bank of Cambodia (front row, right) witnessed signing a commitment statement on sustainable finance principles of the Association of Banks in Cambodia on 19th September 2016, in Phnom Penh, Cambodia.

 

See media coverage in English on  The Phnom Penh Post and Khmer Times 

and in Khmer on VOA News

 

 

Khmer Language:

ធនាគារនៅកម្ពុជាប្តេជ្ញាចិត្តបង្កើតឲ្យមានគោលការណ៍ហិរញ្ញវត្ថុដោយចីរភាព

 សប្តាហ៍នេះ នៅឯទីក្រុងភ្នំពេញ ប្រទេសកម្ពុជា សមាគមន៍ធនាគារនៅកម្ពុជា(ABC) បានបោះជំហានដ៏សំខាន់មួយឆ្ពោះទៅការផ្តល់ហិរញ្ញប្បទានដោយចីរភាព តាមរយះការប្តេជ្ញាបង្កើតឲ្យមានគោលការណ៍ហិរញ្ញវត្ថុដោយចីរភាព និងការឈានទៅដល់ការដាក់បញ្ចូលការការពារបរិស្ថាននិងសង្គម ក៏ដូចជាស្តង់ដារផ្តល់ហិរញ្ញប្បទាន ចូលទៅក្នុងការសម្រេចចិត្តអាជីវកម្មរបស់ពួកគេ។

តាមរយះគោលការណ៍នេះ អាចជួយធនាគារកាត់បន្ថយហានិភ័យនៃការវិយោគទុនឲ្យនៅកំរិតទាប ព្រមទាំងអាចជួយការពារ និងថែរក្សាបរិស្ថាន ក៏ដូចជាគាំទ្រសហគមន៍ និងវប្បធម៌នៅមូលដ្ឋានថែមទៀតផង។ 

ពិធីសម្ភោធនៅថ្ងៃទី១៩ ខែ កញ្ញានេះ លោក ឆារស៍ វ៉ាន់ ប្រធានស្តីទីសមាគមន៍ធនាគារនៅ កម្ពុជាបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ ក្នុងការចាប់ផ្តើមបង្កើតឲ្យមានគោលការណ៍ហិរញ្ញវត្ថុដោយចីរភាព ដែលគោលការណ៍នេះនឹងដឹកនាំឲ្យមានគោលនយោបាយសំរាប់ធនាគារក្នុងការថែរក្សាបរិស្ថាន និងលើកំពស់ទំនួលខុសត្រូវសង្គមនៅក្នុងការសម្រេចចិត្តផ្តល់ហិរញ្ញប្បទាន ។

លោក វ៉ាន់ បានមានប្រសាសន៍ថា “ការប្តេជ្ញាចិត្តក្នុងការរៀបចំ និងបង្កើតឲ្យមានស្តង់ដារសង្គម និងបរិស្ថាន ដែលស្តង់ដារនេះសមស្របសម្រាប់កម្ពុជា ព្រោះស្តង់ដារនេះត្រូវបានរៀបចំដោយធនាគារនៅកម្ពុជាដោយមានជំនួយពីអ្នកជំនាញអន្តរជាតិ់។”

ដោយឡែកសមាគមន៍នេះត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៩៤ និងត្រូវបានទទួលស្គាល់ ដោយរដ្ឋាភិបាលកម្ពុជាថាជាស្ថាប័នផ្លូវការណ៍ដែលតំណាងឲ្យធនាគារឯកជននៅកម្ពុជា។

ការប្តេជ្ញារបស់សមាគមន៍ធនាគារនៅកម្ពុជា ក្នុងការបង្កើតឲ្យមានគោលការណ៍ផ្តល់ហិរញ្ញប្បទានដែលមានការគិតគូរពីបរិស្ថាន និងសង្គមបានក្លាយជាការពិត ស្របពេលដែលសេដ្ឋកិច្ចកម្ពុជា និងការវិនិយោគផ្ទាល់ពីបរទេសចូលមកកម្ពុជាកំពុងមានកំណើនយ៉ាងឆាប់រហ័ស ជាពិសេសគម្រោងហេដ្ឋារចនាសម្ព័ន្ធខ្នាតធំ ដូចជាទំនប់វារីអគ្គិសនី និងតំបន់សេដ្ឋកិច្ចពិសេស។

លោកស្រី Christy Owen ជាប្រធានគម្រោង ភាពជាដៃគូតំបន់ទន្លេមេគង្គសម្រាប់បរិស្ថាន (MPE)ជាគម្រោងថ្នាក់តំបន់ ដែលគាំទ្រដល់ការខិតខំប្រឹងប្រែងរបស់សមាគមន៍ធនាគារនៅកម្ពុជា។ លោកស្រីមានប្រសាសន៍ថា    ”មិនត្រឹមតែការផ្តល់ហិរញ្ញប្បទានដោយចីរភាពមានតម្លៃដល់កំណើនសេដ្ឋកិច្ចកម្ពុជា និងសុខភាពបរិស្ថាននោះទេ ប៉ុន្តែវាថែមទាំងធ្វើឲ្យពាណិជ្ជកម្មមានភាពល្អប្រសើរថែមទៀត។” លោកស្រីបន្ថែមទៀតថា “ការអនុវត្តទាំងនេះមិនត្រឹមតែជួយដល់សហគមន៍នោះទេ តែវាថែមទាំងជួយដល់ធនាគារផងដែរ តាមរយះការកាត់បន្ថយហានិភ័យ និងបង្កើតឲ្យមានទីផ្សាថ្មីៗ។”

ការខិតខំប្រឹងប្រែងរបស់សមាគមន៍ធនាគារនៅកម្ពុជា ក្នុងការចូលជាបណ្តាញធនាគារដោយចីរភាព(SBN)នៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ(IFC) និងសហគមន៍អន្តរជាតិនៃទីភ្នាក់ងារគ្រប់គ្រងវិស័យហិរញ្ញវត្ថុ ក៏ដូចជាសមាគមន៍ធនាគារនានាមកពីបណ្តាប្រទេសដែលមានទីផ្សារកំពុងរីកចំរើន ដើម្បីលើកំពស់និរន្តភាពនៃហិរញ្ញវត្ថុ ស្របនឹងបរិបទនៃការអនុវត្តដ៏ល្អលំដាប់ថ្នាក់អន្តរជាតិ។

លោកស្រី Rong Zhang មន្រី្តសម្របសម្រួលសកលនៃបណ្តាញធនាគារដោយចីរភាព និង មន្ត្រីគោលនយោបាយជាន់ខ្ពស់នៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ បានមានប្រសាសន៍ថា “បណ្តាញធនាគារដោយចីរភាព(SBN)  ស្វាគមន៍ចំពោះការបើកពិធីសម្ភោធ គំនិតផ្តួចផ្តើម ហិរញ្ញវត្ថុដោយចីរភាពកម្ពុជា ក្រោមការដឹកនាំរបស់សមាគមន៍ធនាគារនៅកម្ពុជា(ABC)។ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ(IFC) និង បណ្តាញធនាគារដោយចីរភាព(SBN)  នឹងបន្តគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់សមាគមន៍ធនាគារនៅកម្ពុជា ក្នុងការផ្តល់ហិរញ្ញប្បទានដោយចីរភាព និងមានទំនួលខុសត្រូវ នៅកម្ពុជា តាមរយះការចែករំលែកចំណេះដឹង និងការកសាងសមត្ថភាព។”

គំនិតផ្តួចផ្តើមស្តីពីនិរន្តភាពនៃធនាគាររបស់សមាគមន៍ធនាគារនៅកម្ពុជា គឺកំពុងត្រូវបានគាំទ្រដោយគម្រោងភាពជាដៃគូតំបន់ទន្លេមេគង្គសម្រាប់បរិស្ថាន (ផ្តល់ជំនួយដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់កិច្ចអភិវឌ្ឍអន្តរជាតិ USAID) និងមានដៃគូជាមួយ អង្គការ Pact និង  Mekong Strategic Partners, និងអង្គការ Wildlife Conservation Society។ គម្រោងនេះមានគោលបំណងពង្រឹងសមត្ថភាពគ្រប់គ្រងនៃធនាគារនៅកម្ពុជា និងធនាគារផ្សេងទៀតថ្នាក់      តំបន់។

 

 

សម្រាប់ព័ត៌មានបន្ថែម

  • ទំនាក់ទំនងសមាគមន៍ធនាគារនៅកម្ពុជា +៨៥៥ ២៣ ២១៨ ៦១០
  • ទំនាក់ទំនងគម្រោងភាពជាដៃគូតំបន់ទន្លេមេគង្គសម្រាប់បរិស្ថាន(MPE) infompe@pactworld.org
1 comment found. See comment
Leave a comment

One reply on “Cambodian Banks Commit to Developing Sustainable Financing Principles”

Comments are closed.